ដូចទៅនឹងបណ្តាឆ្នាំមុនៗដែរ គណ:កម្មាធិការអូឡាំពិកអាស៊ី(OCA) បាន
រៀបចំមហា សន្និបាតលើកទី៣១របស់ខ្លួននៅកោះម៉ាកាវ ប្រទេសចិនរយ:
ពេលមួយថ្ងៃពេញគឺធ្វើឡើងនៅ ថ្ងៃទី៨ ខែវិច្ឆិកាស្អែកនេះ ដោយឡែក
ឯកឧត្តម បណ្ឌិតប្រធានគណ:កម្មាធិការជាតិកម្ពុជាក៏ត្រូវបានអញ្ជើញឲ្យចូល
រួមកិច្ចប្រជុំប្រចាំឆ្នាំនេះដែរ។

រូបភាពស្តីពីការចូលរួមរបស់កម្ពុជានៅកីឡាអាស៊ី ប្រទេសចិន
លោក Ken Gadaffi ទីប្រឹក្សាគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ ថា មានមន្ត្រី NOCC ៣រូបទៅចូលរួមក្នុងកិច្ច ប្រជុំនោះ តាមការអញ្ជើញរបស់ប្រធានគណ:កម្មាធិការអូឡាំពិកអាស៊ី(OCA) ធ្វើនៅកោះម៉ាកាវ សាធារណ:រដ្ឋប្រជាមានិតចិន នៅ ថ្ងៃទី៨ ដើម្បីពិនិត្យ មើលឡើងវិញនូវផែនការប្រចាំឆ្នាំ២០១២ និងដាក់គម្រោងថ្មីបន្ថែមទៀតសម្រាប់ឆ្នាំ២០១៣។
លោកបានបន្ថែមថាក្រៅពីនោះមានការងារ៣ធំដែលមហាសន្និបាតសូមនូវការសម្រេច ពីកិច្ចប្រជុំនោះផងដែរគឺ ១. កំណត់ប្រទេស ដែលទទួលយក Asia Youth Game ២.ឆ្នាំ២០១៣ Youth Olympic Games នៅសាធារណ:រដ្ឋប្រជាមានិតចិនឆ្នាំ២០១៤ និង Asian Games ឆ្នាំ២០១៤ ធ្វើនៅទីក្រុងអ៊ីនឈ័នសាធារណ:រដ្ឋកូរ៉េ។

Logo របស់គណ:កម្មាធិការអូឡាំពិកអាស៊ី(OCA)
សូមបញ្ជាក់ថា គណ:កម្មាធិការអូឡាំពិកអាស៊ី(OCA) មានប្រទេសជាសមាជិកចំនួន ៤៥ប្រទេស ហើយមន្រ្តីNOCកម្ពុជា ដែលទៅចូល រួម មហាសន្និបាតនោះរួមមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានNOCកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការNOCកម្ពុជា និង លោក Ken Gadaffi ទីប្រឹក្សាគណ:កម្មាធិការជាតិអូឡាំពិកម្ពុជា។
Social Network