Announcement

1/The Event of the Sea Festival will take place on 23,24,25 December, 2016 which will be held in Preah Sihanouk Province, This Event is organising up by the Ministry of Tourism and the National Olympic Committee of Cambodia (NOCC).

Visitor

Today:

439


Online:

40


Total:

1620390


Social Network
Sharing
Sponsor
Description
NOCC ធ្វើសន្និសីទកាសែតស្តីពីការប្រណាំងកង់អន្តរជាតិអង្គរ
By: យុពា​ | 4 years ago

កាលពីវេលាព្រឹកមិញនេះ(២១ វិច្ឆិកា)នៅទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំ

ពិកកម្ពុជា ​មានធ្វើសន្និសីទសារព័ត៌មានមួយស្តីការរៀបចំព្រឹត្តិការណ៍ប្រណាំង

កង់អន្តរជាតិអង្គរ តាមរយ: កិច្ចសហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុង

ស្រុកជាដៃគូមួយឈ្មោះថា ​ ភូមិគោលដៅអន្តរជាតិ (Village Focus International)

ដែលនឹងធ្វើឡើងនៅថ្ងៃទី១ខែធ្នូឆ្នាំ២០១២ ដោយយកការចាប់ផ្តើម និងបញ្ចប់នៅ

មុខប្រាសាទអង្គរ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសនោះថា «​ការប្រណាំងកង់នេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៦មក​ ប៉ុន្តែ​ព្រឹត្តិការណ៍នេះធ្វើឡើង​ជាការប្រណាំងកង់បែបកម្សាន្តសប្បាយប៉ុណ្ណោះ តែចាប់ពីឆ្នាំ ២០១២ តទៅ វាជាព្រឹត្តិការណ៍ ប្រណាំងកង់អន្តរជាតិមួយដែលមាន កម្រិតបច្ចេកទេសខ្ពស់ ដូចបណ្តាការប្រណាំងកង់នៅតាម ប្រទេសនានាដែរ» ។

ឯកឧត្តម បានបន្តទៀតថា«​គណ:កម្មាការមានបំណងពង្រីកវិសាលភាពទាំងបច្ចេកទេស កម្រិតជំនាញឲ្យកាន់តែកើនឡើងបន្ថែម ទៀត ​តាមរយ:​ការចូលរួមពីសំណាក់កីឡាករអាជីពមក ពីប្រទេស ក្នុងតំបន់អឺរ៉ុបដូចជាបារាំង អង់គ្លេស អេស្ប៉ាញ អាមេរិក… ដើម្បី ជាការគៀងគររកនូវមូលនិធិសម្រាប់ យកទៅ ជួយការងារមនុស្សធម៌ ពង្រីក និងផ្សព្វផ្សាយកីឡាប្រណាំងកង់ ឲ្យកាន់មានសភាព ផុលផុស ក្នុងស្រទាប់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផងដែរ»។

​ ដោយគិតមកដល់ត្រឹមថ្ងៃនេះ ការចុះឈ្មោះចូលរួមប្រណាំងកង់​មានអ្នកជិះកង់ជាជនបរទេស ចំនួន ៤០០នាក់(ច្រើនជាងគេ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក)មកពីជាង៣០ប្រទេស និងជនជាតិខ្មែរជាង ១០០នាក់ ។

​វិញ្ញាសាប្រកួតមានបីប្រភេទ១-ចម្ងាយ ១០០ គីឡូម៉ែត្រ    (បុរស- នារី ) ២-ចម្ងាយ៣០ គីឡូ ម៉ែត្រ(បុរស- នារី )និង-ចម្ងាយ១៧ គីឡូ ម៉ែត្រ (បុរស- នារី ) ឯការផ្តល់ចំណាត់ថ្នាក់ និងរង្វាន់ គឺមានតែកីឡាករ កីឡាការិនីប្រណាំងចម្ងាយ ១០០គីឡូម៉ែត្រ និង៣០គីឡូម៉ែត្រ តែប៉ុណ្ណោះ  ខណ:១៧គីឡូម៉ែត្រ ជាការប្រណាំងកម្សាន្តសប្បាយតែប៉ុណ្ណោះ ហើយរង្វាន់ពុំមានប្រាក់ឡើយពោលគឺមានត្រឹមជាវត្ថុ អនុស្សាវរីយ៍ព្រមទាំងវិញ្ញាបនបត្រប៉ុណ្ណោះ ព្រោះវាជាព្រឹត្តិការណ៍ប្រកួតដើម្បីរកមូលនិធិជួយកិច្ចការមនុស្សធម៌។

 


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber