Announcement

1-Swimming and Badminton of Cambodia were already registered to participate in the competition in Nanching City and Inchoen City.2-The new head office of the National Olympic Committee of Cambodia (NOCC) will be inaugurated officially 0n 13th June 2013 under the highest presidency of Samdech Akek Moha Sena Padei Techo Hun Sen, The Prime Minister of the Kingdom of Cambodia.3-Cambodia will host for the 32nd SEA Games in 2023. 4- There are 33 events of sports for the 27th SEA Games.

Visitor

Today:

335


Online:

26


Total:

1620120


Social Network
Sharing
Partner
Sponsor
Description
លទ្ធផលប្រណាំងកង់អន្តរជាតិអង្គរលើកទី៧
By: យុពា​ | 5 months ago

ទិវា ​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​លើក​ទី៧ បានចាប់ផ្តើម កាលពី​ព្រឹក​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២

ដោយមាន​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន ៧០០នាក់​ចូលរួម​ប្រកួតប្រជែង។

មុនពេល​ចាប់​ការប្រណាំង​ឯកឧត្តមបណ្ឌិត ​ថោង ខុន ​ប្រធាន​គណ:ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក កម្ពុជា បាន​មានប្រសាសន៍ថា ចលនា​ជិះ​កង់ គឺជា​សកម្មភាព​សង្គម​មួយ ដែល​ជួយ​ដល់​កិច្ចការងារ បរិស្ថាន កាត់បន្ថយ​ផ្សែង​ពុល​បរិយាកាស ពិសេស​ការ​ជិះ​កង់ គឺជា​លំ​ហាត់ប្រាណ​មួយ ដ៏​មាន​ប្រសិទ្ធភាព​ដល់​សុខភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។

ឯកឧត្តមបណ្ឌិតបន្ថែមថា «ទិវា​ប្រណាំង​កង់​អន្តរជាតិ​អង្គរ​នេះ ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​រួម ចំណែក ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ទី​ក្រុង​សៀមរាប-អង្គរ និង​ជា​សកម្មភាព​ការពារ បរិស្ថាន ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​ន៍​ទីក្រុង​សៀមរាប អង្គរ​ក្លាយជា​ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង (Eco-City) នាពេល​អនាគត»។

ឯ​លទ្ធផល​មាន​ដូចតទៅ ស្ត្រី ចម្ងាយ ៣០គីឡូម៉ែត្រ លេខ១. ជេន​នី​កូ​សែ​ល ជនជាតិ​អង់គ្លេស ២.ហង់ ស៊ី​ឡាង(កម្ពុជា) លេខ៣.ហេង ស៊ី​ហ្គេ​ច (កម្ពុជា)។ បុរស​ចម្ងាយ៣០គីឡូម៉ែត្រ​លេខ១ យឿន ភី​យ៉ា​ត (កម្ពុជា) លេខ២.ពង់ សូវ​ង់(កម្ពុជា) លេខ៣. ឡូ ខេ​មរ:។ ចម្ងាយ១០០គីឡូម៉ែត្រ​ស្ត្រី លេខ១.អាន គីម (វៀតណាម) លេខ២.ម៉ាក រូ​ប៊ី​ន(អាមេរិក)លេខ ៣.ប៉ាក រូ​ប៊ី​ន (អាមេរិក)។បុរស លេខ១ ឡាក់ គី (កម្ពុជា) លេខ២.ហុង ច័ន្ទ​មករា(កម្ពុជា) និង​លេខ៣.មី​សេល តាន់(សឹង្ហ​បូរី)។
   
គួរ​បញ្ជាក់ថា វិ​ញ្ញា​ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​មាន​ចំនួន៣វិញ្ញាសា សម្រាប់​កង់ ២ប្រភេទ (កង់​កួ​ក  និង​កង់​ដៃត្រង់) ។ វិញ្ញាសា​ទាំង៣នោះ​រួមមាន  វិញ្ញាសា​ចម្ងាយ១០០គីឡូម៉ែត្រ និង​វិញ្ញាសា ចម្ងាយ ៣០គីឡូម៉ែត្រ ជា​វិញ្ញាសា​ដែល​ត្រូវ​ទទួលបាន​រង្វាន់​អនុស្សាវរីយ៍ ចំណែក​វិញ្ញាសា​មួយ ទៀត គឺ​ចម្ងាយ ១៧គីឡូម៉ែត្រ​ជា​វិញ្ញាសា​សម្រាប់​ប្រកួត លក្ខណៈ​កម្សាន្ដ និង​អបអរ​ការ ប្រកួត៕