Announcement

1-Swimming and Badminton of Cambodia were already registered to participate in the competition in Nanching City and Inchoen City.2-The new head office of the National Olympic Committee of Cambodia (NOCC) will be inaugurated officially 0n 13th June 2013 under the highest presidency of Samdech Akek Moha Sena Padei Techo Hun Sen, The Prime Minister of the Kingdom of Cambodia.3-Cambodia will host for the 32nd SEA Games in 2023. 4- There are 33 events of sports for the 27th SEA Games.

Visitor

Today:

335


Online:

26


Total:

1620120


Social Network
Sharing
Partner
Sponsor
Description
លទ្ធផលរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរអន្តរជាតិលើកទី១៧
By: យុពា​ | 5 months ago

ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងបានបញ្ចប់ហើយកាលពីថ្ងៃ ​ទី ២ ធ្នូ​​ដែលជា​លើក

​ទី ១៧​​ដោយ​មាន​អ្នក​ចូលរួម​៦.៣០០​នាក់​ដែល​មកពី​៦៧ប្រទេសក្នុងខណ:ជនជាតិបរទេស

មានចំនួនជាង ៤ពាន់នាក់ និងជនជាតិខ្មែរជាង២ពាន់នាក់ ។

​​

​ចំពោះលទ្ធផល​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​(ជាង២១​គីឡូម៉ែត្រ​)​​​បុរស​ចំណាត់ថ្នាក់​លេខ ១ កីឡាករ​Joji Mori ជនជាតិ​អូស្ត្រាលី ថិរវេលា ១ ម៉ោង​១៤​នាទី​១៥​វិនាទី លេខ ២ កីឡាករ Tolyer Arnold ជនជាតិ​អាល្លឺម៉ង់ ថិរវេលា​១​ម៉ោង​១៧​នាទី​១៧ និង ចំណាត់ថ្នាក់​លេខ ៣ កីឡាករ​កម្ពុជា​ម៉ា វី​រ៉ូ ថិរវេលា​១​ម៉ោង ២០​នាទី​១០ ។​
ឯនារី ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី​Jenny Lundgren មក​ពី​ស៊ុយអែត រត់​ក្នុង​ថិរវេលា​១​ម៉ោង​២៥​នាទី​៤៤ លេខ ២ កីឡាការិនី​Unik Setyorin មកពី​ឥណ្ឌូនេស៊ី ថិរវេលា​១​ម៉ោង​២៩​នាទី​០៣​វិនាទី និង ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី Nadia Stawysky មកពី​អូស្ត្រាលី ថិរវេលា​១​ម៉ោង​៣១​នាទី​១០​វិនាទី ។​

 ​រត់ ១០​គីឡូម៉ែត្រ បុរស ចំណាត់ថ្នាក់​លេខ ១ កីឡាករ​កម្ពុជា​គៀង សាម៉ន លេខ ២ កីឡាករ​អៀក​ឡង់​ Derick Rien និង លេខ ៣ កីឡាករ​កង ធឿន ។ រត់ ១០​គីឡូម៉ែត្រ​នារី​លេខ ១ កីឡាការិនី Isabella Steais ថិរវេលា​៤៧​នាទី​៤៦ លេខ ២ កីឡាការិនី Claire Price មកពី​ចក្រភព​អង់គ្លេស​ថិរវេលា​៤៧​នាទី​ ៥៥​វិនាទី និង លេខ ៣ កីឡាការិនី Kate Mc.Farlane​មកពី​សហរដ្ឋអាមេរិក ក្នុង​ថិរវេលា​៥០​នាទី​២៥ វិនាទី ។​

​ ​រត់ ១០​គីឡូម៉ែត្រ ជនពិការ​បុរស​ពិការ​ជើង​ម្ខាង​លេខ ១ កីឡាករ​កម្ពុជា​ញ៉​ក់ គឹម​ហោ ថិរវេលា​៥៣​នាទី​០៥ វិនាទី លេខ ២ កីឡាករ​សាន ម៉ៅ ថិរវេលា​៥៣​នាទី ៤០​វិនាទី និង លេខ ៣ កីឡាករ គឹម វណ្ណា ថិរវេលា​ ៥៩​នាទី​៥៨​វិនាទី ។ រត់ ១០​គីឡូម៉ែត្រ​នារី​ពិការ​ដៃ​ម្ខាង លេខ ១ កីឡាការិនី​នាង ស្រីរ័ត្ន ថិរវេលា ១​ម៉ោង ១៧ នាទី​១៦ និង លេខ ២ កីឡាការិនី​ប្រាក់ ពន្លក ថិរវេលា​១​ម៉ោង​៤១​នាទី​៤០​វិនាទី ។​

​​រត់ ១០​គីឡូម៉ែត្រ​នារី​ពិការ​ជើង​ម្ខាង លេខ ១ កីឡាការិនី ស្រី វួ​ច​ង៉ា ថិរវេលា​២៧​នាទី​៥៤​វិនាទី លេខ​២ កីឡាការិនី​ធិ​ន សេងហុង ថិរវេលា​២៧​នាទី​៥៥​វិនាទី និង លេខ​៣ ជឿ​ង ស្រី​ម៉ាច ថិរវេលា​២៧​នាទី​៥៦​វិនាទី​។​
 ​រត់ ១០​គីឡូម៉ែត្រ​បុរស ពិការ​ដៃ​ម្ខាង លេខ ១ កីឡាករ​ស៊ុន សំ លេខ ២ អឿន ចេក និង លេខ ៣  កីឡាករ រិ​ន ឆា​លី ។​ ប្រណាំង​រទេះ ២១​គីឡូម៉ែត្រ លេខ ១ កីឡាករ​វ៉ាន វ៉ុ​ន លេខ ២ កង កាន​និង លេខ ៣ កីឡាករ​ផន ប៊​ន ។