គណៈកម្មាធិការអូឡាំពិកអន្តរជាតិ INTERNATIONAL OLYMPIC COMMITTEE ( I O C )បង្កើតឡើង ដោយលោក PIERRE DE COUBERTINសមាជអន្តរជាតិនៅ Sorbonne,Paris 23 June 189
១.តួនាទីៈ
• លើកទឹកចិត្ត ការចាត់តាំង និង ការអភិវឌ្ឃន៍ កីឡា-ការប្រកួតកីឡា-កីឡាសម្រាប់ទាំងអស់ ដោយមានទំនាក់ទំនងជាមួយ ស្ថាប័នកីឡាជាតិ និង អន្តរជាតិ ក្នុងវិធានការពង្រឹង ការឯកភាពនៃចលនាអូឡាំពិក។
• សហការជាមួយអង្គការឯក-សាធារណៈ និង អាជ្ញាធរនានា ដើម្បីចាត់ទុកកីឡា ជាសេវាបំរើមនុស្សជាតិ។
• ធានាការប្រារពកីឡាអូឡាំពិកជាទៀងទាត់រៀងរាល់ ៤ ឆ្នាំម្តង។
• រួមវិភាគនានាកសាងសន្តិភាពការពារសមាជិកប្រឆាំងការបែងចែកវណ្ណៈ។
• លើកទឹកចិត្ត បំផុសចលនា ស្រ្តី និងកីលា នៅគ្រប់កម្រិត-អង្គការកីឡា។
• លើកទឹកចិត្តការបំផុសចរិយាធម៌នៅក្នុងកីឡាជាអាទិ FAIR-PLAY .
• ប្រឆាំង អំពើកេងប្រវ័ញ្ចខាងនយោបាយ និង ពាណិជ្ជកម្ម ពីកីឡា និងកីឡាករ។
• លើកទឹកចិត្តអង្គការកីឡា និងអាជ្ញាធរសាធារណៈឲ្យផ្តល់ការងារដល់កីឡាករ។
២.ការទទួលខុសត្រូវៈ IOC គឺជាអាជ្ញាធរកំពូល នៃចលនាអូឡាំពិក
• បំផុស-អភិវឌ្ឃន៍គុណភាពកាយសម្បទា និងសីលធម៌ជាមូលដ្ឋានគ្រឹះកីឡា។
• ផ្សព្វផ្សាយស្មារតី និង ចលនាអូឡាំពិក ទូទាំងពិភពលោក។
• លើកទឹកចិត្ត ការអភិវឌ្ឍន៍កីឡា។
• ផ្តល់កិត្តិយសដល់ការរៀបចំកីឡាអូឡាំពិក Olympic Games.
• ជួយឧបត្ថម្ភដល់គណៈកម្មាធិការជាតិអូឡាំពិក NOCs និងសហព័ន្ធអន្តរជាតិ Ifs
២.ការទទួលខុសត្រូវៈ(ត) រដ្ឋអំណាចចែងក្នុងធម្មនុញ្ញអូឡាំពិកៈ
• ធម្មនុញ្ញអូឡាំពិកៈ ជាច្បាប់គ្រឹះដែលអភិបាលអង្គការ និងប្រតិបត្តិការនៃចលនា អូឡាំពិក ព្រមទាំងកំណត់លក្ខ័ខ័ណ្ឌនៃការប្រារព្វកីឡាអូឡាំពិក។
• ទីស្នាក់ការៈ
-១៨៩៤-១៩១៥ (២១ឆ្នាំ) នៅ ប៉ារីស-បារាំង។
- ១៩១៥ លោកព្យែរដឺគូបែរតាំងប្តូរទៅ ឡូហ្សាន-ស្វីស ម៉ុងបឺណុង កាស៊ីណូ។
- ១៩២២ ប្តូរទៅ វីឡា ម៉ុងរឺប៉ូ ឡូហ្សាន។
- ១៩៦៨ ប្តូរទៅ សាតូ វីឌី ផ្តល់ជូនដោយ រដ្ឋបាល ក្រុង ឡូហ្សាន។
- ១៩៨៦ បើកសម្ពោធអាគារអូឡាំពិករបស់ខ្លួនជាប្រវត្តិសាស្ត្រ។
• អំពីសមាជិកៈ គ.អ.អ បានអនុម័ត និង បោះឆ្នោតសមាជិករបស់ខ្លួនចេញពីវីរៈ ជនដែលមានគុណសម្បត្តិនិងមានសញ្ជាតិនៃប្រទេសដែល គ.ជ.អ ខ្លួនតំណាង និងទទួលស្គាល់ពី គ.អ.អ។
• ប្រធានអាចមានសិទ្ធិស្នើសុំបោះឆ្នោតមិនលើសពី១០នាក់ ដោយមិនគិតពី សញ្ជាតិ ឬ ទីលំនៅ។
• សមាជិក គ.អ.អ តំណាងឲ្យ គ.អ.អ នៅក្នុងប្រទេសរបស់ខ្លួនតែមិនមែនជាប្រតិ ភូនៃប្រទេសរបស់ខ្លួននៅ គ.អ.អ ឡើយ។
• នាឆ្នាំ ១៩៩៨ មានសមាជិក គ.អ.អ ចំនួន ១១៨ រូប និងសមាជិកកិត្តិយស ចំនួន ២៥ រូប។សម័យប្រជុំៈ គឺជាមហាសន្និបាតនៃសមាជិកត្រូចប្រារព្វយ៉ាងតិចមួយឆ្នាំម្តង មហាសន្និបាតវិសាមញ្ញអាចកោះប្រជុំដោយប្រធានឬយ៉ាងតិច១/៣នៃសមាជិកៈ
- មហាសន្និបាតគឺជារដ្ឋអំណាចកំពូលនៃ គ.អ.អ ។
- គ.អ.អ អាចផ្ទេរសិទ្ធិជូនគណៈកម្មាធិការប្រតិបត្តិបំពេញការងារជំនួស។
គណៈកម្មាធិការប្រតិបត្តៈ រួមមានសមាសភាៈ
• ប្រធាន…………… ១ រូប (សម្រាប់អាណត្តិ ៨ ឆ្នាំ)
• អនុប្រធាន………..៤ រូប (សម្រាប់អាណត្តិ ៤ ឆ្នាំ)
• សមាជិក…………..៦ រូបៈដែលបោះសំងាត់ដោយមហាសន្និបាត់។
• គណៈកម្មាធិការប្រតិបត្តិដឹកនាំ និងគ្រប់គ្រងការងារនៃ គ.អ.អ ដោយត្រូវធានា ការគោរព ធម្មនុញ្ញអូឡាំពិក។
ប្រធានៈ
• ត្រូវបានបោះឆ្នោតជាសំងាត់ដោយសមាជិកសម្រាប់អាណត្តិ ៨ឆ្នាំ និងអាចមាន សិទ្ធិបន្ត ៤ ឆ្នាំ បន្ថែមទៀត។
គណៈកម្មាការនានា និង ក្រុមការងារៈ
• មានគណៈកម្មាការ និង ក្រុមការងារជាច្រើនជាជំនួយការឲ្យ គ.អ.អ ។
• សមាជអូឡាំពិកខួបលើកទី ១០០ ឆ្នាំ ( ១៨៩៤-១៩៩៤) នៅប៉ារីស គឺ“ សមាជនៃការឯកភាពគ្នា CONGRESS OF UNITY “ ខ.គណៈកម្មាធិការអូឡាំពិកអន្តរជាតិៈ ( NOCs )
• គ.ជ.អ នីមួយៗកសាងឡើង ដើម្បីតំណាងប្រទេស ឬ ទឹកដីមួយដោយការទទួល ស្គាល់ពី គ.អ.អ ។
• គ.ជ.អ នីមួយៗមានធម្មនុញ្ញរបស់ខ្លួនស្របតាមធម្មនុញ្ញអូឡាំពិក។
• គ.ជ.អ ជាអាជ្ញាធរតែមួយគត់ដែលមានសិទ្ធិទទួលខុសត្រូវអភិវឌ្ឍន៍ចលនា អូឡាំពីកនៅក្នុងប្រទេសរបស់ខ្លួន។
• គ.ជ.អ តែមួយគត់មានបុព្វសិទ្ធិប្រើប្រាស់សម្បត្តិ អូឡាំពិក។
• មកដល់ឆ្នាំ ២០០៥ មាន គ.ជ.អ ចំនួន ២០២ ទទួលស្គាល់ដោយ គ.អ.អ ។
• គ.ជ.អ ជាអ្នកមានសិទ្ធិនិងទទួលខុសត្រូវមួយគត់ដែលមានសិទ្ធិជ្រើសរើសក្រុម កីឡាអូឡាំពិកចូលរួមប្រកួតក្នុងហ្គេម។
• បេសកម្មនិងតួនាទីរបស់ គ.ជ.អ គឺអភិវឌ្ឍន៍និងការពារចលនាអូឡាំពិកនៅក្នុង ប្រទេសរៀងៗខ្លួនស្របតាមធម្មនុញ្ញអូឡាំពិកៈ
- ផ្សព្វផ្សាយគោលការណ៍មូលដ្ឋាននៃទ្រឹស្តីអូឡាំពិក។- ធានាការគោរពធម្មនុញ្ញអូឡាំពិកនៅក្នុងប្រទេសរបស់ខ្លួន។
- លើកទឹកចិត្តការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់និងកីឡាសម្រាប់ទាំងអស់គ្នា។
គ.សមាគមនៃគណៈកម្មាធិការអូឡាំពិកៈ ( ANOC )
• គឺជាសមាគមនៃ គ.ជ.អ ទាំងអស់នៅទូទាំងពិភពលោកចំនួន ២០២។
• មានទីស្នាក់ការនៅក្រុម ប៉ារីស ប្រទេសបារាំង។
• រៀបចំមហាសន្និបាត រៀងរាល់ ២ឆ្នាំម្តង។
• ប្រធានសមាគម លោក MARIO VASQUEZ RANA.
• អគ្គលេខធិការសមាគម លោកស្រី GUNILLA LINDBERG.
• អាស័យដ្ឋានចាស់ៈ No 21 Rue d’Artois 75008 Paris.Fax: (33 1)42561857.
• អាស័យដ្ឋានថ្មីៈ No 54 Avenue Hoche 75008 Paris.Tel:33 1 56605280
• Fax:33156605555.E-mail:info@acnolympic.org Int:www.acnolympc.org ឃសមាគមក្នុងទី្វបនៃ គ.ជ.អ ( Continental Association of NOCs )
• សមាគម គ.ជ.អ នៃទី្វបអាហ្វិ្រកៈ ANOCA មានចំនួន ៥៣ គ.ជ.អ ។
• សមាគម គ.ជ.អ នៃទី្វបអឺរ៉ុបៈ EOC មានចំនួន ៤៨ គ.ជ.អ ។
• សមាគម គ.ជ.អ នៃទី្វបអាស៊ីៈ OCA មានចំនួន ៤៤ គ.ជ.អ ។
• សមាគម គ.ជ.អ នៃទី្វបអាមេរិកៈ PASO មានចំនួន ៤២ គ.ជ.អ ។
• សមាគម គ.ជ.អ នៃទី្វបអូសេអានីៈ ONOC មានចំនួន ១៥ គ.ជ.អ ។សរុបចំនួន ២០២ គ.ជ.អ ។
ង.សហព័ន្ធអន្តរជាតិៈ ( International Federations: IFs )
• គឺជាអង្គការមិនមែនរដ្ឋាភិបាលថ្នាក់អន្តរជាតិ ដែលគ្រប់គ្រងកីឡាមួយឬច្រើនមុខ នៅទូទាំងពិភពលោក។សហព័ន្ធជាតិដែលគ្រប់គ្រងកីឡានោះត្រូវតែចូលជា សមាជិកអន្តរជាតិ។
• សហព័ន្ធអន្តរជាតិ( Ifs ) ត្រូវស្វែងរកការទទួលស្គាល់ពី គ.អ.អ ( IOC ) ។
• បច្ចុប្បន្នមាន ស.អ ចំនួន ៦៣ ទទួលស្គាល់ពី គ.អ.អ.។
• មានសហព័ន្ធអន្តរជាតិមួយចំនួនមិនទាន់ទទួលស្គាល់ពី គ.អ.អ.។
សមាគមនៃសហព័ន្ធអន្តរជាតិៈ
១ - គមាគមសហព័ន្ធអន្តរជាតិកីឡារដូវរងារ (AIWF): មានកីឡា ៧មុខ។
២ - គមាគមសហព័ន្ធអន្តរជាតិកីឡារដូវក្តៅ (ASOIF): មានកីឡា ២៨មុខ។
៣ - គមាគមសហព័ន្ធអន្តរជាតិកីឡាផ្សេងៗទៀតដែលបានទទួលស្គាល់ពី គ.អ.អ. មានកីឡា ២៨មុខ។
៤ - អត្ថគមាគមសហព័ន្ធអន្តរជាតិកីឡា(GAISF) មានកីឡា ៦៣មុខ។
៥ - មានកីឡាថ្មីៗមួយចំនួនមិនទាន់បានទទួលស្គាល់-មិនទាន់ចូលសមាគម ។
ង.សហព័ន្ធជាតិៈ ( International Federations: IFs )
• គឺជាសមាគមកីឡាថ្នាក់ជាតិដែលមានការទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ និង យល់ព្រមចូលជាសមាជិក គណៈកម្មាធិការជាតិអូឡាំពិករបស់ខ្លួន។
• ស.ជ.(NF) ត្រូវធ្វើសកម្មភាពកីឡាណាមួយនិងបានចូលជាសមាជិកសហព័ន្ធ អន្តរជាតិដែលទទួលស្គាល់ពី គ.អ.អ. និងធ្វើសកម្មភាពស្របតាមធម្មនុញ្ញអូឡាំ ពិក និង បទបញ្ជាសហព័ន្ធអន្តរជាតិ។
ច.សមាគម ឬ ក្លិប កីឡាៈ ( ASSOCIATION or CLUB )
• សមាគម ឬ ក្លិប កីឡា គឺជាមូលដ្ឋាននៃអង្គការកីឡានៃប្រទេសណាមួយ។
• សមាគម ឬ ក្លិប កីឡា គឺជាមូលដ្ឋាននៃពៀរ៉ាមីតដែលមានកីឡាករតំណាងឲ្យ កីឡាណាមួយ។
• វាជាការសំខាន់ណាស់ចំពោះគណៈកម្មាធិការជាតិអូឡាំពិកដែឡត្រូវរកវិធីពង្រឹង និងអភិវឌ្ឍន៍កីឡា ចាប់ពិសមាគម ឬក្លិបកីឡាឡើងទៅ។
• កីឡាករៈ(ATHLETES) គឺជាកោសិកានៃចលនាអូឡាំពិក។
- ចលនាអូឡាំពិកជាបឋមត្រូវសំដៅលើកីឡាករ និង យុវវ័យ។
ឆ.អំពីល្បែងកីឡាៈ THE GAMES.
• និយមន័យៈ ល្បែងកីឡាគឺជាព្រឹត្តិការណ៍កីឡាច្រើនប្រភេទដែលគេរៀបចំការប្រ កួតជាទៀងទាត់។
១ -ល្បែងកីឡាអូឡាំពិក ( THE OLYMPIC GAMES ) :
- កីឡាអូឡាំពិករដូវក្តៅ (SUMMER OLYMPIC GAMES) ត្រូវប្រកួតរៀងរាល់ ៤ ឆ្នាំ ម្តង ។
- កីឡាអូឡាំពិករដូវរងា( WINTER OLYMPIC GAMES ) ត្រូវប្រកួតរៀងរាល់ ៤ ឆ្នាំម្តងនៅចន្លោះពាក់កណ្តាល់អូឡាំពិករដូវក្តៅមួយទៅមួយ។
- កីឡាអូឡាំពិកជនពិការ ( PARALYMPIC GAMES ): រៀបចំបន្ទាប់ពីអូឡាំពិក រដូវក្តៅ ក្នុងពេលជាមួយគ្នា។
២ -ល្បែងកីឡានៅក្នុងទ្វីប ( CONTINENTAL GAMES ) :
- ល្បែងកីឡាទ្វីបអាហ្វ្រីក ( ALL AFRICAN GAMES ) ។
- ល្បែងកីឡាទ្វីបអាស៊ី ( ASIAN GAMES ) ។
- ល្បែងកីឡាទ្វីបអាមេរិក ( Pan American Games ) ។
- នៅទ្វីបអឺរ៉ុបគេមិនរៀបចំល្បែងកីឡាទេ ។
៣ - ល្បែងកីឡាក្នុងតំបន់ ( REGIONAL GAMES ) :
- ល្បែងកីឡាអាស៊ីអគ្នេយ៍ ( SEA GAMES ) រៀបចំប្រកួតរៀងរាល់ ២ ឆ្នាំម្តង ចាប់ ផ្តើមពី ( SEA GAMES ) ។
- ល្បែងកីឡាសុឆន្ទៈមេកុង ( MEKONG GOOD WILL GAMES )។
- ល្បែងកីឡាដទៃទៀតៈ- Commonwealth Games-Francophone Games-Good will Games-World Games- World Youth Games-The World University Games. et c…
Lectured by Mr.VATH CHAMROEUN.
Social Network