Announcement

1- The 7th Phnom Penh International Half Marathon will be held on June 18, 2017 at in front of the Royal Palace, Thank you. inOn Sunday of March 5, 2017 in Preah Sihanouk Province will hold the International Hafl Marathon, On February 12 , 2017 , The women and sport commission collaborated with the National Olympic Committee of Cambodia held the FUN RUN at Koh Pich which named "Run for Love" .The Event of the 2nd Ultra Marathon Ankor will start from 21 to 22 January 2017 in Siem Reap Province.1/The Event of the Sea Festival will take place on 23,24,25 December, 2016 which will be held in Preah Sihanouk Province, This Event is organising up by the Ministry of Tourism and the National Olympic Committee of Cambodia (NOCC).

Visitor

Today:

439


Online:

40


Total:

1620390


Social Network
Sharing
Sponsor
Description
មើលលទ្ធផលរត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិឆ្នាំនេះ
By: Rosa​ | 5 months ago

ទិវាភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញលើកទី៧ ដែលរត់នៅថ្ងៃទី១៨មិថុនាមានអ្នកចូល រត់ទាំងខ្មែរទាំងបរទេសចំនួន៥.៣៥២នាក់ដែលក្នុងនោះមានជនបរទេសចំនួន៥២៣នាក់មកពី៣៣ប្រទេសនិង ជនជាតិខ្មែរ៤.៨២៩នាក់ ។

 

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមប៉ា សុជាតិវង្សអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានអញ្ជើញចូលរួមបាញ់កាំភ្លើងចេញ ដំណើរនិងប្រគល់រង្វាន់ដល់អ្នកចូលរួមរត់ ។

 

នេះជាព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីអបអរដល់ព្រះរាជពិធីចម្រើនព្រះជន្មដល់សម្ដេចព្រះមហាក្សត្រីព្រះវរ រាជមាតជាតិខ្មែរនរោត្តមមុនីនាថសីហនុ ។រត់ដើម្បីទីក្រុងស្ងាត និងបៃតង រត់ដើម្បីសប្បុរសធម៌ដើម្បីរកថវិកាជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងរត់ដើម្បីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ។

 

ក្នុងព្រឹត្តិការណ៍នេះក្រៅពីរត់ចម្ងាយ២១គីឡូម៉ែត្រ នៅមានរត់ចម្ងាយ១០គីឡូម៉ែត្រ និង រត់៣គីឡូម៉ែត្រជា លក្ខណៈគ្រួសារដើម្បីការសប្បាយ ។

 

ចំពោះលទ្ធផលវិញ្ញាសារត់់២១គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ ១បានតៅកីឡាករកម្ពុជាគូនីអាគិ តាគីហ្សា គី(Kuniaki Takizaki)រត់ក្នុងថិរវេលា១ម៉ោង១៦នាទី៤៤វិនាទី លេខ ២កីឡាករកម្ពុជាម៉ា វីរ៉ូរត់ក្នុងថិរវេលា១ម៉ោង ២១នាទី៣៧វិនាទីនិងលេខ៣កីឡាករកម្ពុជាកាំង ធឿនរត់ក្នុងថិរវេលា១ម៉ោង២២នាទី៥៧វិនាទី ។

 

រត់២១គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ ១កីឡាការិនីMessina Verinique មកពីប្រទេសបារាំង រត់ក្នុងថិរ វេលា១ម៉ោង៣៦នាទី១១វិនាទី ។លេខ ២កីឡាការិនីមកពីអ៊ុយក្រែនឈ្នោះ Herashchenko Nadtia រត់ក្នុងថិរវេលា ១ម៉ោង៤៤នាទី២៣វិនាទី ។ ចំណាត់ថ្នាក់លេខ ៣បានទៅកីឡាការិនីស្វីសឈ្មោះ Straub Simone Natsuko រត់ ក្នុងថិរវេលា១នាទី៤៧វិនាទី៤៩ ។

 

វិញ្ញាសារត់១០គីឡូម៉ែត្រនារីលេខ ១កីឡាការិនីមកពីសហរដ្ឋអាមេរិកShaina Corbin រត់ក្នុងថិរវេលា៤៧ នាទី១២វិនាទី៦៧ ។លេខ ២កីឡាការិនីផៃ ឡូរីរត់ក្នុងថិរវេលា៤៨នាទី២១វិនាទី២២ និងលេខ ៣កីឡាការិនីបូ សំ ណាង រត់ក្នុងថិរវេលា៤៨នាទី២៣វិនាទី៥៩ ។កីឡាការិនីចំណាត់ថ្នាក់លេខ ២និងលេខ៣ជាកីឡាការិនីកម្ពុជា ។

 

រត់១០គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ ១ កីឡាករវ៉ាន់ ភារ៉ារត់ក្នុងថិរវេលា៣៨នាទី៣៤វិនាទី៩១ លេខ ២ កីឡាករសាត ឧត្តមរត់ក្នុងថិរវេលា៣៩នាទី៤៤វិនាទី ០២ និង ចំណាត់ថ្នាក់លេខ ៣ កីឡាករជា សម្ផស្សរត់ក្នុងថិរ វេលា៣៩នាទី៥៣វិនាទី៥៨ ។ ពួកគេទាំង៣ជាជនជាតិកម្ពុជា ។

 

រត់៣គីឡូម៉ែត្រជាលក្ខណៈកំសាន្ដនារីលេខ ១ កីឡាការិនីបែន សីហា(កម្ពុជា)រត់ក្នុងថិរវេលា១៥នាទី១២ វិនាទី លេខ ២សុខ ចាន់ឌឿន(កម្ពុជា) ថិរវេលា១៥នាទី៤៧វិនាទី ។ ចំពោះបុរសវិញលេខ ១បុង ហុង(កម្ពុជា)រត់ ក្នុងថិរវេលា១២នាទី៣៥វិនាទី លេខ ២អ៊ុក សម្ផស្ស(កម្ពុជា)រត់ក្នុងថិរវេលា១២នាទី៥៧វិនាទី ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber