Announcement

1- The 7th Phnom Penh International Half Marathon will be held on June 18, 2017 at in front of the Royal Palace, Thank you. inOn Sunday of March 5, 2017 in Preah Sihanouk Province will hold the International Hafl Marathon, On February 12 , 2017 , The women and sport commission collaborated with the National Olympic Committee of Cambodia held the FUN RUN at Koh Pich which named "Run for Love" .The Event of the 2nd Ultra Marathon Ankor will start from 21 to 22 January 2017 in Siem Reap Province.1/The Event of the Sea Festival will take place on 23,24,25 December, 2016 which will be held in Preah Sihanouk Province, This Event is organising up by the Ministry of Tourism and the National Olympic Committee of Cambodia (NOCC).

Visitor

Today:

439


Online:

40


Total:

1620390


Social Network
Sharing
Sponsor
Description
ហែលទឹកពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនឆ្នាំនេះប្រធានសហព័ន្ធជួយចេញលុយបន្ថែម
By: Rosa​ | 2 months ago

ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុនលើកទី២បានបញ្ចប់ហើយបន្ទាប់ពី ប្រកួតរយៈពេល ២ថ្ងៃគឺថ្ងៃទី១៦ និង១៧មិថុនាមកនោះ ។

 

ការប្រកួតនេះសហព័ន្ធបានទទួលការជួយឧបត្ថម្ភពីផ្នែកឯកជននានាចំនួន៤.០០០ដុល្លារ ។សម្រាប់ប្រាក់ចំ នួន៤.០០០ដុល្លារនេះលោកហែម គីរីដែលជាអគ្គលេខាធិការបានអះអាងថាមិនគ្រប់គ្រាន់ឡើយព្រោះត្រូវចំណាយ លើប្រាក់រង្វាន់បាយ ទឹកអ្នកមកពីខេត្ត និងសោហ៊ុយអ្នកមកពីខេត្ត ។ក្រៅពីនេះចំនួនអ្នកចូលរួមប្រកួតដណ្ដើមពាន រង្វាន់ព្រឹទ្ធាចារ្យហែម ថុនលើកទី២នេះមានអ្នកចូលរួមកាន់តែច្រើន ។

 

ជាមួយនឹងការខ្វះខាតនេះឯកឧត្តម ស៊ុន ចាន់ថុលប្រធានសហព៧ន្ធខ្មែរកីឡាហែលទឹកបានផ្ដល់លុយចំនួន ១.៩១០ដុល្លារសម្រាប់បង្គ្រប់ក្នុងការរៀបចំការប្រកួតនេះ ។ជាមួយគ្នានេះលោកប្រធានសហព័ន្ធបានបន្ថែម ប្រាក់ចំ នួន៥លានរៀលទៀតសម្រាប់ប្រើប្រាស់ក្នុងសហព័ន្ធ ។

 

ចំពោះលទ្ធផលនៃការប្រកួតនោះគឺវិញ្ញាសាហែមរបៀបមេអំបៅនារីកីឡាការិនីជំនាញចម្ងាយ១០០ម៉ែត្រលេខ ១បានទៅកីឡាការិនីហែមថុន វិទិនីមកពីក្លិបព្រឹទ្ធាចារ្យហែម ថុនហែក្នុងថិរវេលា១នាទី១៩វិនាទី២០ ។ហែលចម្ងាយ ២០០ម៉ែត្របុរសកីឡាករជំនាញហេល៤របៀបចំណាត់ថ្នាក់លេខ ១កីឡាករហែមថុន ពន្លឺក្លិបព្រឹទ្ធាចារ្យហែម ថុន ធ្វើក្នុងថិរវេលា២នាទី២៧វិនាទី ៨៣ ។

 

ហែលរបៀបសេរីបុរស១០០ម៉ែត្រលេខ ១កីឡាករឆោម ច័ន្ទថនក្លិបក្រសួងមហាផ្ទៃហែលក្នុងថិរវេលា១នាទី ០៣វិនាទី៦៦ ។ហែល៥០ម៉ែត្ររបៀបសេរីបុរសចំណាត់លេខ ១ កីឡាករយ៉ាវ វណ្ណៈក្លិបព្រឹទ្ធាចារ្យហែម ថុនថិរវេ លា៣១វិនាទី២៩។

 

ហែល១០០ម៉ែត្ររបៀបសេរីកីឡាករជំនាញចំណាត់ថ្នាក់លេខ ១ កីឡាករធឿន ថុលក្រសួងមហាផ្ទៃហែល ក្នុងថិរវេលា៥៧វិនាទី៨៣ ។ហែល៥០ម៉ែត្ររបៀបសេរីកុមារីចំណាត់ថ្នាក់លេខ ១ កុមារីកាំង មូយនីនក្លិបព្រឹទ្ធាចារ្យ ហែម ថុនហែលក្នុងថិរវេលា៣៩វិនាទី៤៧ ។ហែល៥០ម៉ែត្រផ្ងារយុវនារីចំណាត់ថ្នាក់លេខ ១ កីឡាការិនីលឹម សុវឌ្ឍន៍នន្ទក្លិបជ្រោយចង្វារហែលក្នុងថិរវេលា៤៣វិនាទី៩០ ។ហែល៥០ម៉ែត្ររបៀបកង្កែបកុមារាចំណាត់ថ្នាក់លេខ ១ ភូមិ ដេវីដក្លិបព្រឹទ្ធាចារ្យហែម ថុនហែលក្នុងថិរវេលា៣៨វិនាទី១៥ ។

 

ហែល១០០ម៉ែត្ររបៀបសេរីកីឡាការិនីជំនាញចំណាត់ថ្នាក់លេខ ១កីឡាការិនីហែមថុន វិទិនីក្លិបព្រឹទ្ធាចារ្យ ហែមថុនហែលក្នុងថិរវេលា១នាទី០៦វិនាទី៥៨ ។ហែល១០០ម៉ែត្រផ្ងារកីឡាករជំនាញចំណាត់ថ្នាក់លេខ ១លឹម កែវ ឧត្តមក្រសួងមហាផ្ទៃថិរវេលា១នាទី០៥វិនាទី៥៤ ។ ហែល១០០ម៉ែត្ររបៀបកង្កែបយុវជនអាយុក្រោម១៧ឆ្នាំចំ ណាត់ថ្នាក់លេខ ១ឆោម ច័ន្ទថនក្រសួងមហាផ្ទៃថិរវេលា១នាទី១៥វិនាទី៥៤ ។

 

ហែល៥០ម៉ែត្ររបៀបកង្កែបកុមារីអាយុក្រោម១១ឆ្នាំចំណាត់ថ្នាក់លេខ ១កុមារីក់ង មុយនីនក្លិបព្រឹទ្ធាចារ្យ ហែមថុនថិរវេលា៤៤វិនាទី៦៣ ។ ៥០ម៉ែត្ររបៀបសេរីកុមារាអាយុក្រោម១១ឆ្នាំលេខ ១ កុមារាលឹមសុខវឌ្ឍន៍នន្ទ ក្លិបជ្រោយចង្វារថិរវេលា៣៣វិនាទី៧៣ ។ ហែល៥០ម៉ែត្ររបៀបផ្ងារកុមារីអាយុក្រោម១៤ឆ្នាំលេខ ១កុមារីរុន សារ៉ាវត្តីមកពីក្លិបនាគរាជខេត្តកំពង់ចាមថិរវេលា៤២វិនាទី៧៨ ។

 

ហែល៥០ម៉ែត្ររបៀបផ្ងារកុមារាអាយុក្រោម១៤ឆ្នាំលេខ ១កុមារាឌឿន វ៉ាត់ធីឌុនក្លិបនាគរាជកីឡាខេត្តកំពង់ ចាមថិរវេលា៣៨វិនាទី៧០ ។ហែល៥០ម៉ែត្ររបៀបកង្កែបកុមារីអាយុក្រោម១៧ឆ្នាំលេខ ១សាន បុប្ផាក្លិបនាគរាជ កីឡាខេត្តកំពង់ចាមថិរវេលា៤៣វិនាទី៥២ ។ហែល១០០ម៉ែត្ររបៀបផ្ងារយុវជនអាយុក្រោម១៧ឆ្នាំលេខ ១កីឡាករ អ៊ួង លីម៉េងក្លិបព្រឹទ្ធាចារ្យហែម ថុនថិរវេលា១នាទី១៣វិនាទី៨១ ។

 

ហែល១០០ម៉ែត្ររបៀបផ្ងារកីឡាការិនីជំនាញ លេខ ១កីឡាការិនីហែមថុន វិទិនីក្លិបព្រឹទ្ធាចារ្យហែម ថុនថិរៈ វេលា១នាទី២០វិនាទី៨៧ ។ហែល១០០ម៉ែត្ររបៀបកង្កែបកីឡាករជំនាញលេខ ១កីឡាករហែមថុន ពន្លឺក្លិបព្រឹទ្ធាចារ្យ ហែម ថុនថិរវេលា១នាទី១០វិនាទី៥២ ។ ហែល១០០ម៉ែត្ររបៀបសេរីជនពិការលេខ ១ កីឡាករយ៉ាវ វណ្ណៈក្លិបព្រឹទ្ធា ចារ្យហែម ថុនថិរវេលា១នាទី១២វិនាទី៦៧ ។

 

ហែល៥០ម៉ែត្ររបៀបសេរីកុមារីអាយក្រោម១៤ឆ្នាំលេខ១កុមារីរុន សារ៉ាវត្តិក្លិបនាគរាជកីឡាខេត្តកំពង់ចាម ថិរវេលា៣៤វិនាទូ៦៤ ។ហែល៥០ម៉ែត្ររបៀបសេរីកុមារាអាយុក្រោម១៤ឆ្នាំលេខ១កុមារាភូមិ ដេវីដក្លិបព្រឹទ្ថាចារ្យ ហែម ថុនថិរវេលា៣៣វិនាទី២១ ។

 

ហែល៥០ម៉ែត្ររបៀបសេរីមុមារីអាយុក្រោម១៧ឆ្នាំលេខ ១កុមារីសាន ស្រីល័ក្ខណ៍ក្លិបនាគរាជកីឡាខេត្ត កំពង់ចាមថិរវេលា៣៣វិនាទី៩០ ។ហែល១០០ម៉ែត្ររបៀបមេអំបៅយុវជនអាយុក្រោម១៧ឆ្នាំលេខ ១ឆោម ច័ន្ទថន ក្រសួងមហាផ្ទៃថិរវេលា១នាទី១៥វិនាទី០៧ ។

 

ហែល១០០ម៉ែត្ររបៀបកង្កែបកីឡាការិនីជំនាញលេខ ១ សុខ វរល័ក្ខណ៍ក្រសួងមហាផ្ទៃថិរវេលា១នាទី២១ វិនាទី៣៣ ។ហែល១០០ម៉ែត្ររបៀបមេអំបៅកីឡាករជំនាញលេខ ១កីឡាករលឹម កែវឧត្តមក្រសួងមហាផ្ទៃថិរវេលា ១នាទី០២វិនាទី៤៧ ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber