Announcement

1- The 7th Phnom Penh International Half Marathon will be held on June 18, 2017 at in front of the Royal Palace, Thank you. inOn Sunday of March 5, 2017 in Preah Sihanouk Province will hold the International Hafl Marathon, On February 12 , 2017 , The women and sport commission collaborated with the National Olympic Committee of Cambodia held the FUN RUN at Koh Pich which named "Run for Love" .The Event of the 2nd Ultra Marathon Ankor will start from 21 to 22 January 2017 in Siem Reap Province.1/The Event of the Sea Festival will take place on 23,24,25 December, 2016 which will be held in Preah Sihanouk Province, This Event is organising up by the Ministry of Tourism and the National Olympic Committee of Cambodia (NOCC).

Visitor

Today:

439


Online:

40


Total:

1620390


Social Network
Sharing
Sponsor
Description
លោកស៊ុន ចាន់ថុលជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាហែលទឹកម្ដងទៀត
By: Rosa​ | 4 months ago

ក្នុងមហាសន្និបាតនាល្ងាចថ្ងៃទី១២សីហានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក ស៊ុន ចាន់ថុលបានជាប់ឆ្នោតជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកសម្រាប់អាណត្តិទី៦ទៀត ។

 

សម្រាប់អាណត្តិថ្មីនេះសមាជិកប្រតិបត្តិមានចំនួន១១រូបដដែលដែលក្នុងនោះអ្នកញឈរឈ្មោះមានចំនួន១៤ រូបគឺបោះឆ្នោតយកតែ១១រូបដោយទម្លាក់៣រូបចេញ ។៣រូបដែលមិនជាបោតនោះមានមួយរូបជាអនុប្រធានសហព័ន្ធ ចាស់គឺលោកសួន ប៊ុនអ៊ន ឯ ២រូបទៀតជាសមាជិកប្រតិបត្តិចាស់គឺលោកយ៉ែម បៃ និង កញ្ញាសុខ សុធារី ។

 

ចំពោះសមាជិកប្រតិបត្តិថ្មីទាំង១១រូបនោះមានលោកស៊ុន ចាន់ថុលជាប្រធានសហព័ន្ធដដែល ។ អនុប្រធាន សហព័ន្ធចំនួន៤រូបគឺលោកសំ ប៊ុណ្ណារិន លោកជា ប៊ុនហេង លោកគូ គឹមហៀក និង លោកហែម ចាន់លី ។អគ្គលេ ខាធិការគឺលោកហែមគីរីដដែល ។អគ្គលេខាធិការរងមាន២រូបគឺលោកនាង សុរិទ្ធិយ៉ា និង អ្នកស្រីកើត ស៊ីវណ្ណ ។

 

អ្នកស្រីម៉ក់ គន្ធាជាអគ្គហិរញ្ញិក ។ ចំពោះសមាជិកប្រតិបត្តិផ្សេងទៀតនោះមានលោកហែម លំផាត់ លោក និង លោកពិន ច័ន្ទលាភ ។

 

ជាមួយនឹងការជាប់ឆ្នោតជាថ្មីនេះលោកស៊ុន ចាន់ថុលបានប្រាប់ទៅអង្គមហាសន្និបាតថាដើម្បីឲ្យលោកស្រួល ក្នុងការស្វែងរកអ្នកជួយបត្ថម្ភនោះលោកអគ្គលេខាធិការ និង អ្នកប្រីងគ្កហិរញ្ញិកត្រូវមានផែនការច្បាស់លាស់ក្នុងការ ចាយវាយ ។ត្រូវកត់ត្រាពីចំណាយ ចំណូលឲ្យបានច្បាស់ ។

 

លោកទទួលស្គាល់ថាហែលទឹកមិនសូវមានអ្នកណាចង់ទស្សនាទេ ។បើគ្មានអ្នកទស្សនានោះអ្នកបត្ថម្ភក៏គេ មិនចង់ជួយដែរហេតុនេះត្រូវតែបង្កើតព្រឹត្តិការណ៍ណាដែលមានការទាក់ទាញ ។នៅខែមីនាឆ្នាំក្រោយនេះត្រូវតែ បង្កើតព្រឹត្តិការណ៍លេងបាល់ក្នុងទឹក(Water Polo)ឲ្យបានព្រោះវិញ្ញាសានេះជាវិញ្ញាសាក្រុមគេនឹងមើល ។

 

លោកស៊ុន ចាន់ថុលក៏បានបន្ថែមលុយផ្ទាល់ខ្លួនរបស់លោកចំនួន២០០០ដុល្លារទៅក្នុងគណនីរបស់សហព័ន្ធ ព្រមទាំងដាក់បម្រាមមិនឲ្យកីឡាករ-កីឡាការិនីទៅថតកុនឡើយ ។ជាមួយគ្នានេះលោកក៏បានផ្ដល់ប្រាក់លើកទឹកចិត្ត ដល់អ្នកទៅស៊ីហ្គេមក្នុងម្នាក់ៗចំនួន២០០ដុល្លារទៀតផង ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber