Announcement

1- The 7th Phnom Penh International Half Marathon will be held on June 18, 2017 at in front of the Royal Palace, Thank you. inOn Sunday of March 5, 2017 in Preah Sihanouk Province will hold the International Hafl Marathon, On February 12 , 2017 , The women and sport commission collaborated with the National Olympic Committee of Cambodia held the FUN RUN at Koh Pich which named "Run for Love" .The Event of the 2nd Ultra Marathon Ankor will start from 21 to 22 January 2017 in Siem Reap Province.1/The Event of the Sea Festival will take place on 23,24,25 December, 2016 which will be held in Preah Sihanouk Province, This Event is organising up by the Ministry of Tourism and the National Olympic Committee of Cambodia (NOCC).

Visitor

Today:

439


Online:

40


Total:

1620390


Social Network
Sharing
Sponsor
Description
វ៉ាត់ ចំរើន:យើងធ្វើបានសម្រេចនូវមហិច្ឆតាររបស់យើង
By: rosa​ | 3 months ago

ប្រតិភូកីឡាស៊ីហ្គេមចុងក្រោយរបស់កម្ពុជាបានមកដល់កម្ពុជានាព្រលប់ថ្ងៃទី៣១សីហាដែលក្នុងនោះមានលោកវ៉ាត់ ចំរើនដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ស៊ីហ្គេមព្រមទាំងអ្នកប្រដាល់គុនខ្មែរឃុន ឌីម៉ាដែល ដណ្ដើមបានមេដាយមាស ។

 

ថ្លែងប្រាប់បណ្ដាញឃោសនាក្នុងស្រុកនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកវ៉ាត់ ចំរើនបានចាត់ ទុកថាស៊ីហ្គេមលើកនេះកម្ពុជាសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនដោយរក្សាបាននូវចំណាត់ថ្នាក់ទី៨ គឺលើប្រទេស ឡាវ ប្រ៊ុយណេ និង ទីម័រខាងកើត ។

 

៧ប្រភេទកីឡាដណ្ដើមបានមេដាយគឺតេក្វាន់ដូ ប៉េតង់ ប្រដាល់គុនខ្មែរ ប្រដាល់សាកល ជិះសេះ សីឈិនឡូន និង វាយលូនបាល់ ។លើកនេះកម្ពុជារកបានមេដាយចំនួន១៧គ្រឿងគឺមេដាយមាសចំនួន៣គ្រឿង ប្រាក់ចំនួន២គ្រឿង និងសំរិទ្ធចំនួន១២គ្រឿង ។

 

លោកឧត្តមសេនីយ៍តែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានថ្លែងថាអ្នកប្រដាល់គុនខ្មែរកម្ពុជាមានស្មារតី ប្រកួតល្អ ។ជាមួយនឹងការត្រៀមខ្លួនបានល្អនោះពួកគេហាក់ដូចជាមិនមានញញើតចំពោះគូប្រកួតឡើយ ។នៅលើ សង្វើនពួកគេសម្លឹងទៅរកជ័យជំនះជានិច្ចទោះបីជួបជាមួយម្ចាស់ផ្ទះក៏ដោយ ។

 

អ្នកប្រដាល់គុនខ្មែរឃុន ឌីម៉ាក៏បាននិយាយដែរថាគេធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនដងហើយ ហេតុនេះនៅលើសង្វៀនទោះបីជួបជាមួយម្ចាស់ផ្ទះក៏គេមិនខ្វល់ដែរ ។គេអាចពន្យារមើលបច្ចេកតេសគូប្រកួតកន្លះ ទឹកហើយគេចាប់ផ្ដើមវាយប្រហារភ្លាម ។អ្នកប្រដាល់កម្ពុជារូបនេះនិយាយថាអ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ី ហ្គេមគ្មាននរណាម្នាក់ខ្សោនោះទេយើងក៏ខ្លាំងដែរទើបបានមេដាយបែបនេះ ។

 

លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជ អាវុត្ថហត្ថរាជធានីភ្នំពេញបានដឹកនាំកម្លាំងរបស់លោកទៅចាំទទួលស្វាគមន៍ឃុន ឌីម៉ាដល់ចំណតអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។ជាមួយគ្នានេះលោកក៏រៀបចំក្បួនដង្ហែរឃុន ឌីម៉ាទៅកាន់បន្ទាយកងរាជអាវុធហត្ថទៀតផង ព្រោះឌីម៉ាគេជាមន្ត្រីកងរាជអាវុធហត្ថ ។

 

មេដាយជាផ្លូវការក្នុងស៊ីហ្គេមលើកទី២០នេះប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីបានច្រើនជាងគេគឺមេដាយសរុបចំនួន ៣២៣គ្រឿងដែលក្នុងនោះមេដាយមាសចំនួន១៤៥គ្រឿង ប្រាក់៩២គ្រឿង និងសំរិទ្ធ៨៦គ្រឿង ។ប្រទេសថៃស្ថិតក្នុង ចំណាត់ថ្នាក់លេខ ២ ដែលមានមេដាយសរុបចំនួន២៤៦គ្រឿងដែលមានមេដាយមាសចំនួន៧២ ប្រាក់៨៦ និង សំរិទ្ធ ៨៨គ្រឿង ។

 

ប្រទេសវៀតណាមបានចំណាត់ថ្នាក់ទី ៣ដែលមានមេដាយសរុបចំនួន១៦៨គ្រឿងគឺមេដាយមាសចំនួន៥៨ គ្រឿង ប្រាក់៥០ និងសំរិទ្ធ៦០គ្រឿង ។សឹង្ហបូរីបានចំនាត់ថ្នាក់ទី ៤គឺមេដាយសរុបចំនួន១៨៨គ្រឿងក្នុងនោះមាស ចំនួន៥៧គ្រឿង ប្រាក់៥៨ចំនួន និង សំរិទ្ធ៧៣គ្រឿង ។ឥណ្ឌូនេស៊ីបានចំណាត់ថ្នាក់ទី៥ដែលមានមេដាយសរុបចំនួន ១៩១គ្រឿងក្នុងនោះមេដាយមាសចំនួន៣៨គ្រឿង ប្រាក់៦៣គ្រឿង និង សំរិទ្ធ៩០គ្រឿង ។

 

ប្រទេសហ្វីលីពីនចំណាត់ថ្នាក់ទី៦ដែលមានមេដាយសរុបចំនួន១២១គ្រឿងគឺមេដាយមាសចំនួន២៤គ្រឿង ប្រាក់៣៣គ្រឿង និង សំរិទ្ធ៦៤គ្រឿង ។មីយ៉ាន់ម៉ាលំដាប់ទី៧ដែលមានមេដាយសរុបចំនួន៣៧គ្រឿងក្នុងនោះមាស ចំនួន៧គ្រឿង ប្រាក់១០គ្រឿង និងសំរិទ្ធ២០គ្រឿង ។កម្ពុចាស្ថិតនៅចំណាត់ថ្នាក់ទី៨ដែលមានមេដាយសរុបចំនួន១៧ គ្រឿងគឺមាសចំនួន៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១២គ្រឿង ។

 

ប្រទេសឡាវស្ថិតនៅចំណាត់ថ្នាក់ទី៩ ដែលមានមេដាយសរុបចំនួន២៦គ្រឿងគឺមាស ២ គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ២១គ្រឿង ។ប្រទេសប្រ៊ុយណេស្ថិតនៅចំណាត់ថ្នាក់ទី១០ដែលមានមេដាយសរុបចំនួន១៤គ្រឿង គឺមេដាយ ប្រាក់ចំនួន៥គ្រឿង និងសំរិទ្ធ ៩គ្រឿង ។ ប្រទេសទីម័រខាងកើតដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១១នោះមានមេដាយ សំរិទ្ធចំនួន៣គ្រឿង ។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber