Announcement

1-Swimming and Badminton of Cambodia were already registered to participate in the competition in Nanching City and Inchoen City.2-The new head office of the National Olympic Committee of Cambodia (NOCC) will be inaugurated officially 0n 13th June 2013 under the highest presidency of Samdech Akek Moha Sena Padei Techo Hun Sen, The Prime Minister of the Kingdom of Cambodia.3-Cambodia will host for the 32nd SEA Games in 2023. 4- There are 33 events of sports for the 27th SEA Games.

Visitor

Today:

335


Online:

26


Total:

1620120


Social Network
Sharing
Partner
Sponsor
Description
ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC ប្រគល់ពានធំ Cambodia and Thailand for Samdech Decho Hun Sen Cup 2012 ដល់ក្រុមជ័យលាភី
By: យុពា​ | 6 months ago

កាលពី វេលាល្ងាច​ថ្ងៃ​អាទិត្យ ទី​៤ ខែវិចិ្ឆកា ​ម្សិលមិញនេះ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា

​ក្រោម​កិច្ច​សហ​ការ​ជាមួយ​ ភាគី​ថៃ បានរៀប​ចំ​ព្រឹត្តិការណ៍​«​Cambodia and Thailand for

Samdech Decho Hun Sen Cup 2012»  ។ ការប្រកួតនេះមានន័យថា កម្ពុជា និងថៃពួតដៃគ្នា ប្រកួតជាមួយកីឡាបរទេសឆ្លងដែន ដែលធ្វើឡើងលើសង្វៀនណាហ្គាវើល។

ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ប្រដាល់ ​ស្នៀត​គុន​បុរាណ​ខ្មែរ​មិត្ត​ភាព​អន្តរ​ជាតិ​ដែល​មាន​កីឡាករ​កម្ពុជា​និង​ ថៃ១០​រូប​ រួម​ដៃ​គ្នា​ប្រកួត​ជា មួយ​កីឡាករ​បរទេស​ល្បី​ៗ​១០​រូប​មក​ពី​បណ្តា​ ប្រទេស​នានា​លើ​ពិភព​លោក។ ជាលទ្ធផលគឺពានធំបានទៅលើក្រុមរួមដៃគ្នា រវាង កម្ពុជា និងថៃ ជាអ្នកបានឈ្នះពាននេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC ថតរូបអនុស្សាវរីយ៍ជាមួយជ័យលាភី

 

 ពិធីប្រគល់ពានធំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណ:រដ្ឋមន្រ្តី។

​ឯលទ្ធផលមានដូចតទៅ គូទី១ លៀង ស៊ីពេជ្រ ឈ្នះ​ពិន្ទុ វ៉ាន់ ចាន់វៃ គូទី២ យ៉េន ឌីណា ឈ្នះ​ពិន្ទុ សារឿន ចាន់(២គូខាងដើម ជាការ ប្រកួតរវាងកីឡាករខ្មែរ និងខ្មែរ ប៉ុណ្ណោះ) ។

ចាប់ពីគូទី៣ទៅ ជាការប្រកួតរវាងខ្មែរនិងបរទេស និងថៃ និងបរទេសដែរ។ ឯលទ្ធផលគឺ គូទី៣ Rungravee Saslpraps ឈ្នះ​ពិន្ទុ Juan Marion គូទី៤សែន រ៉ាឌី ឈ្នះពិន្ទុ Yusuke Otahara គូទី៥ ឈ្នះពិន្ទុ Umar Ssemata គូទី៦ឃីម ឌីម៉ា ឈ្នះពិន្ទុ Steve Claude គូទី៧ Apirak K.T.Gym ឈ្នះពិន្ទុ Leonardo Moniteiro គូទី៨ សេន ប៊ុនថេន ឈ្នះពិន្ទុ Ushkanov គូទី៩ K Nomaksin ចាញ់ទឹកទី៣ Kamen Ploken គូទី១០ កែវ រំចង់ ឈ្នះពិន្ទុ Victor Nagbe គូទី១១ Fahpayab Kwaithong Gym ឈ្នះពិន្ទុ Edu Mollna និងគូទី១២ បឺត ខាំ ឈ្នះពិន្ទុ Gustava Ferreira៕